












នារសៀលថ្ងៃទី៨ និងទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលវិក្រមភក្ដី១ ក្រោមអធិបតីភាពឯកឧត្តម ងួន សុខវេង អគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងជាគ្រូឧទ្ទេសនាម និងឯកឧត្តម ជាម សុផលមករា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ អញ្ជើញចូលរួមស្ដាប់ និងផ្ដល់អនុសាសន៍ ក្នុងឱកាសដែលក្រុមទាំង៦ នៃសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «ទំនាក់ទំនងអន្ដរជាតិ» បានធ្វើបទបង្ហាញលើប្រធានបទពិភាក្សាពាក់ព័ន្ធការងារទំនាក់នងអន្តរជាតិ, សារៈសំខាន់នៃគោលនយោបាយការបរទេស, ការទូតរដ្ឋ និងការទូតសភា ក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ក្នុងបរិបទនៃបញ្ហាប្រឈមរបស់កម្ពុជា តំបន់ និងពិភពលោក។
ប្រភព៖ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស