khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត នៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានខិតខំបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក ពិសេសបានដាក់ចេញនូវវិធានការនានាជាច្រើនដើម្បីបង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
    ១-ត្រូវធ្វើការការពារអាយុជីវិតប្រជាពលរដ្ឋ ធ្វើការអប់រំឱ្យចូលរួមចាក់វ៉ាក់សាំងបង្កើនភាពសាំឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត
    ២-ត្រូវចេះប្រែក្លាយការលំបាក ឱ្យទៅជាឱកាស ដោយធ្វើការពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំដើម្បីបង្កើនភាពជឿជាក់ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល និងមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា
    ៣-ធ្វើការរៀបចំផែនការទេសចរណ៍តាមបរិបទថ្មីក្នុងស្ថានភាពកូវីដ-១៩ ឱ្យកាន់តែប្រសើរ ដោយបន្តគិតគូរសណ្តាប់ធ្នាប់ និងបរិស្ថានឱ្យបានល្អ ដើម្បីឱ្យមានការអភិវឌ្ឍជាបន្ទាប់បន្ត
    ៤-ត្រូវធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មីដោយធ្វើការរស់នៅតាមបែបគន្លងថ្មី និងបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នូវអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ខណ្ឌចំការមន
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញសំណេះសំណាលសួរ​សុខទុក្ខ​អាជ្ញាធរឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល