ឯកឧត្តមបណ្ឌិត អ៊ុក គង់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់លោក ផាត់ សីវ អតីតក្រុមប្រឹក្សាស្រុកជីក្រែង ខេត្តសៀមរាប
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក គង់ សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់លោក ផាត់ សីវ ជាអតីតក្រុមប្រឹក្សាស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅឃុំគោកឆ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ