ឯកឧត្តម ម៉ាន់ ឈឿន ចុះជួបសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយជូនក្រុមគ្រួសារវីរកងទ័ពជួរមុខចំនួន១១គ្រួសារ
 
ចែករំលែក ៖

នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានរួមជាមួយសាខាកាកបាទក្រហមខណ្ឌទួលគោក យុវជន ស.ស.យ.ក, អ.ម.ត និងក្រុមប្រឹក្សាសង្កាត់បឹងសាឡាង សង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដើមគ ចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយក្រុមគ្រួសារបងប្អូនវីរកងទ័ពជួរមុខចំនួន១១គ្រួសារ ព្រមទាំងបានរួមសហការគ្នាជួយឧបត្ថម្ភអង្ករ ឧបភោគបរិភោគ កន្សែងពោះគោ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានឆ្លៀតផ្សព្វផ្សាយពត៌មានដ៏មានសារៈសំខាន់ អំពីឱកាសការងារចំពោះមុខជូនដល់ក្រុមគ្រួសារនីមួយៗ និងបានសំណូមពរបងប្អូនកូនក្មួយបន្តធ្វើទំនាក់ទំនងទៅប្រព័ន្ធទូរស័ព្ទលេខ១២៩៧ ដើម្បីទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលមុខជំនាញឯកទេសរបស់ក្រសួងការងារ (TVET 1,5M) ដែលជាឱកាសមាសដ៏មានអត្ថប្រយោជន៍យ៉ាងមហាសាល សំដៅធានាបានការងារជំនាញធ្វើ បង្កើនបានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ជីវភាពរស់នៅទាំងនាបច្ចុប្បន្ន និងអនាគតជូនក្រុមគ្រួសារ និងសង្គមជាតិបានកាន់តែល្អប្រសើរឡើងថែមទៀត។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ