ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខអ៊ំស្រីមេភូមិរកាក្រោម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខអ៊ំស្រីមេភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម សមាជិកព្រឹទ្ធសភា បានឧបត្ថម្ភថវិកាចំនួន ៣០០.០០០រៀល (បីសែនរៀល) ជូនអ៊ំស្រីមេភូមិ ដើម្បីចូលរួមសម្រាលការលំបាក និងលើកទឹកចិត្តក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ។

ប្រភព៖ ​ជំនួយ​ការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ