







គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម្ម វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ គឺ៖
១-ស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា ប្រចាំខែមិថុនា និង ទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៦
២-កំណត់កាលបរិច្ឆេទ និងកម្មវិធីសម្រាប់ចុះបំពេញបេសកកម្មរបស់គណៈកម្មការ នៅចន្លោះ សម័យប្រជុំលើកទី៥ និងលើកទី៦
៣-ផ្សេងៗ៕
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន