





នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាប្រធានគណៈប្រតិភូសភា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន។
របៀបវារៈនៃកិច្ចប្រជុំត្រៀមមានដូចតទៅ៖
១-វឌ្ឍនភាពការងាររៀបចំដើម្បីចូលរួមសម័យប្រជុំលើកទី៥១ នៃសភាប្រើភាសាបារាំង
២-ការបែងចែកភារកិច្ចការងារទៅតាមជំនាញនីមួយៗ
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា វិមានសាមគ្គីភាព នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន