










នារសៀលថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ប្រធានលេខាធិការដ្ឋាន និងជាប្រធាននៃអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រសួងពាក់ព័ន្ធ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន