ឯកឧត្ដម សាន់ ឡាទីន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហា គ្រូបង្រៀនខ្មែរអ៉ិស្លាមបណ្ដែត នៅភូមិបាល្ល័ង្គ ស្រុកឆ្លូង ខេត្តក្រចេះ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអុីម៊ាំខេត្តក្រចេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហា គ្រូបង្រៀនខ្មែរអ៉ិស្លាមបណ្ដែត ដែលកំពុងបង្រៀននៅភូមិបាល្ល័ង្គ ស្រុកឆ្លូង ខេត្តក្រចេះ ដោយបានកៀរគរបានថវិកាមួយចំនួន ក្នុងនោះដែរ ឯកឧត្ដមក៏បានចូលរួមឧបត្ថមថវិកាចំនួន ២០០.០០០រៀលផងដែរ។
កិច្ចប្រជុំនេះមានការចូលរួមជាមួយថ្នាក់ដឹកនាំនៃគណៈអុីម៊ាំខេត្ត នាយក នាយករងនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ នាយកអប់រំស្រុកឆ្លូង ដែលប្រព្រឹត្តនៅការិយាល័យអប់រំអ៉ិស្លាម ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រភព៖​ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ