





នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ព្រមទាំងចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀនខ្មែរអ៉ិស្លាម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥