លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន​ តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២​ ព្រឹទ្ធសភា​ និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន​ តំណាងរាស្រ្តមណ្ឌលកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុង ១ខ្សែប្រវែង ២៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដោយចំណាយអស់ថវិកាចំនួន ២១,៧០០ដុល្លារ ដែលជាថវិកាផ្ទាល់របស់​លោកជំទាវបណ្ឌិត និងឯកឧត្ត​មបណ្ឌិត ដើម្បីជួយសម្រួលក្នុងការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល​ ប្រកបដោយសុវត្ថិភាពខ្ពស់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាជូន រដ្ឋបាលឃុំតាំងក្រាំង និងឃុំជាលា នូវថវិកាចំនួន ១,០០០,០០០រៀល ក្នុង១ឃុំ សមាជិក សមាជិកា និងប្រជាការពារ​ ក្នុង ១នាក់ៗ ថវិកាចំនួន ២០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១៨,៨០០,០០០រៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ