លោកជំទាវ មាន សំអាន អញ្ជើញនាំយកសម្ភារ និងស្បៀងអាហារបម្រុងសម្រាប់យកទៅឱ្យកងទ័ពជួរមុខ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អមដោយសមាជិកាព្រឹទ្ធសភា និងមន្ត្រី នៃអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកសម្ភាររួមមាន ខ្ទឹមស ខ្ញី ទឹកឃ្មុំ ក្រូចឆ្មា និងស្បៀងអាហារបម្រុង ប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកចុងកាល់ដើម្បីយកទៅឱ្យកងទ័ពជួរមុខ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅជំរុំវត្តបាត់ថ្កៅ ស្ថិតនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសចុះជួបសំណេះសំណាល លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងតស៊ូ អត់ធ្មត់ រួមគ្នាសាមគ្គីគ្នាឱ្យបានរឹងមាំជាធ្លុងមួយក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីបរទេស (សៀម)។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។