ឯកឧត្តមបណ្ឌិត ​គឹម ​ធា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរោងអង្គុយរង់ចាំសិស្ស នៅសាលាបឋមសិក្សាកន្ទុយវៃ
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​គឹម ​ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុម​សមាជិក​ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរោងអង្គុយរង់ចាំសិស្ស នៅសាលាបឋមសិក្សាកន្ទុយវៃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រោងអង្គុយរង់ចាំនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលបានកសាងឡើងនៅទីលានខាងមុខសាលារៀន ក្នុងគោលបំណងបង្កភាពងាយស្រួលដល់មាតាបិតា ឬអាណាព្យាបាលសិស្សក្នុងការអង្គុយទទួលកូនចៅ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ