








នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមបេសកកម្មដើម្បីស្វែងរកការគាំទ្របេក្ខភាពសភាប្រើភាសាបារាំង (APF) ជាអ្នកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញជូនដំណើរពីសមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន