








នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា បានអញ្ជើញចូលរួមពិធីពិនិត្យ ព្យាបាលភ្នែក និងកាត់វ៉ែនតា ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួន៥០០នាក់ ក្រោមការឧបត្ថម្ភរបស់អង្គការហ្រ្វេតហូឡូ ក្រោមអធិបតីភាព ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ស្ថិតនៅវិទ្យាល័យមជ្ឈមណ្ឌលអ៉ិស្លាមកម្ពុជា ភូមិជ្រោយមេត្រីលេី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី