ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាមនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុនសែន នៀកម៉ះ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរអ៉ិស្លាម នៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន នៀកម៉ះ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូសរុបចំនួន ២២នាក់ ដោយលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល និងគ្រូបណ្តែតចំនួន ១២នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១៥០.០០០រៀល ដែលសរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ២.៨០០.០០០រៀល។

ប្រភព៖ ជំនួយការ​ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ