លោកជំទាវ ម៉ាណ ណាវី អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពចំនួន២គ្រួសារ នៅភូមិត្រពាំងឈូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
 
ចែករំលែក ៖

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ អ្នកភូមិត្រពាំងឈូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានអ្នកទទួលមរណភាពចំនួន២នាក់ ព្រមទាំងបានចូលបុណ្យដល់គ្រួសារសពទាំង២ ចំនួន​៤០០.០០០រៀល​ក្នុងមួយគ្រួសារ និងជូនថវិកាចាស់ៗជរាម្នាក់ៗ ៥០.០០០រៀល ចំនួន៦នាក់ផងដែរ។

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ