


















នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គីភាព និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃព្រឹទ្ធសភា ចំនួន៣១រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលត្រូវបំពាក់ជូនក្រុមការងារសាងសង់អគារវិមានសាមគ្គី និងក្រុមការងារសរសេរចងក្រងសៀវភៅវិមានរដ្ឋចំការមន នៃព្រឹទ្ធសភា មានចំនួន៣១គ្រឿង រួមមាន៖ -គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន១៣គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០៤គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន០៦គ្រឿង -គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន៨គ្រឿង៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន