

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមការងារចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារសពលោកតា សឹក ងន់ អាយុ៩៨ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារ បានចូលរួមបុណ្យជាថវិកាចំនួន២០០.០០០រៀល ។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន