











នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់កុមារកំព្រាចំនួន២៨នាក់ ដែលមានទឹកប្រាក់សរុបចំនួន ១៦០០ដុល្លារ និងប្រគល់ពានរង្វាន់មិត្តភាពវ័យចាស់ ស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី