លោកជំទាវ មុំ សណ្តាប់ និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារជួយគាំទ្រស្ត្រី រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារជួយគាំទ្រស្ត្រី រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាប្រធានក្រុមការងារជួយគាំទ្រស្រ្តី នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់៖
– ដើម្បីរៀបចំផែនការសកម្មភាព ចុះពង្រឹងក្រុមការងារស្ត្រីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
-អំពីការរៀបចំ និងការបែងចែកភារកិច្ច របស់អនុប្រធាន និងសមាជិកក្រុមការងារជួយគាំទ្រស្ត្រី ក្នុងការទទួលបន្ទុកតាមបណ្តាខណ្ឌនីមួយៗ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងភាពរឹងមាំក្នុងការចុះអនុវត្តសកម្មភាពផ្ទាល់នៅតាមមូលដ្ឋាន។
-ការចុះជួបផ្ទាល់នៅតាមបណ្តាខណ្ឌ និងសង្កាត់នីមួយៗ គឺដើម្បីស្វែងយល់អំពីបញ្ហាប្រឈមជាក់ស្តែង និងតម្រូវការនៅមូលដ្ឋាន ក្នុងគោលដៅឱ្យថ្នាក់កណ្តាលជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីថ្នាក់ខណ្ឌ-សង្កាត់ ឱ្យកាន់តែមានលទ្ធភាពខ្ពស់ក្នុងការឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
-ទន្ទឹមនឹងនេះ ក្រុមការងារក៏បានស្នើសុំនូវកិច្ចសហការ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរ និងក្រុមការងារថ្នាក់ខណ្ឌនីមួយៗផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ