គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយអាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល
 
ចែករំលែក ៖

នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំមកនូវផ្លែសារី ចំនួន២កេស ផ្លែទំពាំងបាយជូ ចំនួន៥កេស និងថវិកាចំនួនមួយលានរៀល ជូនដល់អាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ