នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញទទួលលោកឈួន រតនៈ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជាប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានចិត្តមហាសប្បុរស និងស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ចូលរួមឧបត្ថម្ភតាមរយៈព្រឹទ្ធសភាសម្រាប់ជូនវីរកងទ័ពនៅជួរមុខ និងប្រជាជនភៀសសឹក ជាអំបុកចំនួន៦៥០គីឡូក្រាម និងទឹកបរិសុទ្ធចំនួន២៥កេស។
ក្នុងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងប្រសិទ្ធពរជ័យបវរមហាប្រសើរជូនលោក ឈួន រតនៈ លោកស្រី និងក្រុមគ្រួសារទាំងមូល។
ប្រភព៖ គណៈកម្មការទី៩ព្រឹទ្ធសភា