
នារសៀលថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី ពេជ្រ សូភី ភរិយាលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៤:៤៩ នាទីព្រឹក ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
សពលោកស្រី ពេជ្រ សូភី ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតក្នុងបុរីរុងរឿង ផ្ទះលេខ៣៧ ផ្លូវបេតុង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន