ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញទស្សនកិច្ចនៅកំពង់ផែពហុបំណងក្រចេះ
 
ចែករំលែក ៖

ខេត្តក្រចេះ៖ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចនៅកំពង់ផែពហុបំណងក្រចេះ ស្ថិតនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រតិបត្តិការដឹកជញ្ជូន និងសក្តានុពលរបស់កំពង់ផែក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ មន្ត្រីជំនាញបានជម្រាបជូនឯកឧត្តមបណ្ឌិត អំពីដំណើរការសាងសង់ ការគ្រប់គ្រងប្រតិបត្តិការ សមត្ថភាពដឹកជញ្ជូន ទំនិញ ព្រមទាំងទិសដៅអភិវឌ្ឍន៍កំពង់ផែនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងកំណើនពាណិជ្ជកម្ម និងការវិនិយោគនៅតំបន់ភាគឦសាននៃប្រទេស។

សូមរំលឹកថា កំពង់ផែពហុបំណងក្រចេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏មានសារៈសំខាន់ ដែលត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីបម្រើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ កំពង់ផែនេះមានតួនាទីជាមជ្ឈមណ្ឌលសម្រាប់ការប្រមូល និងចែកចាយទំនិញ ជាពិសេសផលិតផលកសិកម្ម និងផលិតផលកសិ-ឧស្សាហកម្ម ដែលជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ និងលើកកម្ពស់ប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ