លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈចលនាមហាជន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងខណ្ឌកំបូល
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈចលនាមហាជន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង និងខណ្ឌកំបូល ដើម្បីត្រៀមលក្ខណៈបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់ ឆ្នាំ២០២៦ សម្រាប់ខណ្ឌបឹងកេងកង ប្រព្រឹត្តទៅនាថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ និងខណ្ឌកំបូល ប្រព្រឹត្តទៅនាថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ និងវាយតម្លៃលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ថ្នាក់ខណ្ឌ-សង្កាត់ ខណ្ឌជ្រោយចង្វារ ដែលមានការចូលរួមសរុបចំនួន១៣រូប (ស្រី២រូប) ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ