គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម វ៉ាសឹុម សំរិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព
នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម វ៉ាសឹុម សំរិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម វ៉ាសឹុម សំរិទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ៧-៩ ផ្លូវលេខ៣ សង្កាត់សំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕