ឯកឧត្តម ហែម កោសល្យ នាំយកទូរទស្សន៍បំពាក់ជូនសាលាបឋមសិក្សារោងចក្រស៊ីម៉ងត៍ចក្រីទីង ដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់កុមារនៅទីជនបទ
 
ចែករំលែក ៖

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហែម កោសល្យ ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងក្រុមការងារ បាននាំយកទូរទស្សន៍ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា បំពាក់ជូនសាលាបឋម-អនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ចក្រីទីង ស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
ការផ្ដល់ជូននេះ គឺជាការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសគឺស្របទៅនឹងយុទ្ធសាស្រ្ដអភិវឌ្ឍធនធានមនុស្សរបស់ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ក្នុងការធ្វើទំនើបកម្មចំណេះដឹងភាសាអង់គ្លេស និងកាត់បន្ថយគម្លាតចំណេះដឹងរវាងកុមារទីក្រុង និងកុមារនៅជនបទ ដើម្បីធានាថា កុមារជនបទមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសដូចកុមារទីក្រុង ក្នុងឆ្នាំ២០៥០។
ជាការឆ្លើយតប គណៈគ្រប់គ្រងសាលា នៃសាលាបឋម-អនុវិទ្យាល័យរោងចក្រស៊ីម៉ងត៍ចក្រីទីង បានសម្ដែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាទី២ព្រឹទ្ធសភា និងក្រុមការងារ ដែលបានឧបត្ថម្ភសម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពអប់រំដល់កុមារនៅទីជនបទឱ្យកាន់តែប្រសើរឡើង។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ