



















នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង APF បានរៀបចំកម្មពិធីជប់លៀងស្វាគមន៍ ជូនគណៈប្រតិភូសភាប្រើភាសាបារាំង ក្រោមអធិបតីភាព ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា APF នៅសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា និងតំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា។
សូមជម្រាបថា សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» និងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ត៌មាន