khmer eng
  • ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី នៅសាលប្រជុំសាលាស្រុកគាស់ក្រឡ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងប្រាំមួយ ក្នុងស្រុកគាស់ក្រឡ ។ បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍ដោយសង្ខេបរបស់លោកប្រធានក្រុមប្រឹក្សាស្រុករួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា៖

       ១-ត្រូវបន្តយកចិត្តទុកដាក់ដោយស្មារតីសាមគ្គីរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ឱ្យបានល្អ។

       ២-ខិតខំបំពេញបំណងរបស់ប្រជាពលរដ្ឋ លើការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ឱ្យកាន់តែងាយស្រួល និងរហ័ស។

       ៣-ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ។

       ៤-រួមគ្នាដោះស្រាយនូវបញ្ហាប្រឈម កង្វល់ តាមស្ថានភាពជាក់ស្តែងក្នុងឃុំរបស់ខ្លួន ដោយត្រូវចាត់អាទិភាពតាមវិស័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាល់បញ្ហាដែលនៅសេសសល់ រួចដោះស្រាយឱ្យចំគោលដៅ និងមានគុណភាព។

    ក្នុងពិធីនេះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវអាកុល ម៉ាស់ និងថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងឃុំនីមួយៗផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន