khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាត IPU លើកទី១៤៣
     
    ចែករំលែក ៖

    ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាត IPU លើកទី១៤៣
    =======
    នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា និងជាប្រធានគណៈកម្មាការទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (Inter-Parliamentary Union (IPU) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីត នៅប្រទេសអេស្បាញ។
    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្រ្តីជំនាញពាក់ព័ន្ធ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរយុទ្ធជនការពារបូរណភាពទឹកដី នៅតាមមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន អនុសេនីយ៍ទោ គង់ ចាន់វាសនា
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី ចាត់ក្រុមការងារ​ដឹកជញ្ជូន​ជ្រូក​សាច់ និងអង្ករសម្រាប់​ចែកដល់ជនភៀសសឹក នៅខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រជុំត្រៀមរៀបចំពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងព្រះរាជពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី “វិមានសាមគ្គីភាព”