khmer eng
  • ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានយកអំណោយមួយចំនួនទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ចំនួន១៦គ្រួសារ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានយកអំណោយមួយចំនួនទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ដែលរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ចំនួន១៦គ្រួសារ មួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, ម៉ី ០១កេះ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប៊ីចេង កន្លះគីឡូក្រាម, ទឹកសុទ្ធ ០១ដប និងម៉ាស់ ចំនួន១០ម៉ាស់ ស្ថិតនៅឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម នៅ សំ បានជំរាបនូវការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបការខ្វះខាត ដោយមិនឱ្យគ្រួសារណាម្នាក់ស្លាប់ ដោយខ្វះស្បៀងនោះឡើយ។ ប្រជាពលរដ្ឋត្រូវចេះតស៊ូរៀនរស់ជាមួយគន្លងប្រតីភាពថ្មី ដើម្បីដំណើរការងារ រកស៊ី បើកមុខរបរទាំងអស់ឡើងវិញ ដើម្បីបង្កើនប្រាក់ចំណូល ទាំងបុគ្គល គ្រួសារ និងសង្គមជាតិ។ ជាបញ្ចប់ ឯកឧត្តមសុំឱ្យបងប្អូនយើងនាំគ្នាទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា តាមការណែនាំរបស់ គ ជ ប និងជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ឱ្យបានគ្រប់ៗគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា គោរពជូន​ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឆ្នាំថ្មី បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៦
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ ចូលរួមប្រគល់ថវិកាដែលបានពីការចូលរួមបរិច្ចាគពីបងប្អូននារី ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញអមដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរយុទ្ធជនការពារបូរណភាពទឹកដី នៅតាមមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយជូនដល់ប្រជាជនភៀសសឹក និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ