khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ព្រែកតាសេក ស្ថិតនៅសាលាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ និងលោកចៅសង្កាត់ព្រែកតាសេក ស្ថិតនៅសាលាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការបើកប្រទេសឡើងវិញ ការងារចាក់វ៉ាក់សាំងដូសជំរុញ ការងារភូមិ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការងារត្រៀមលក្ខណៈសម្រាប់ការសម្ពោធអគារទីចាត់ការ ១ខ្នង និងអគារសិក្សា ១ខ្នង ៦បន្ទប់ នៅក្នុងសាលាបឋមសិក្សាព្រែកតារាត់ នាពេលខាងមុខ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកចៅសង្កាត់រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារ និងត្រូវបន្តយកចិត្តទុកដាក់ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្វែងយល់ពីទុក្ខលំបាក ព្រមទាំងព្យាយាមដោះស្រាយរាល់បញ្ហប្រឈមនានា ដែលកើតមានឡើង។ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣កាពារ ៣កុំឱ្យបានជាប់ជាប្រចាំ។ ក្នុងឱកាសនោះឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ