khmer eng
  • ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីស្តាប់របាយការណ៍លទ្ធផលចុះសំណេះសំណាលស្តីពី ការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ចំពោះគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងនៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
    និងពិនិត្យកម្មវិធីគ្រោងចុះសំណេះសំណាលស្តីពី ការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ចំពោះ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ ចំណុចនៅក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកកងមាស ស្រុកកោះសូទិន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងនៅស្រុកមេមត់ ស្រុកពញាក្រែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦