khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយទាំងអស់គ្នាបានព្យាយាមគោរព និងអនុវត្តយ៉ាងប្រុងប្រយ័ត្នបំផុតតាមវិធានការ៣កុំ ៣ការពារ ហើយអង្គពិធីដែលមានសមាជិកចូលរួមចំនួន៥០នាក់ បានដំណើរការស្របតាមខ្លឹមសារប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចិរភាពពេលអនាគត” និងតាមរបៀបវារៈដែលបានគ្រោងទុក។ យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណនិងសូមប្តេជ្ញារួមសាមគ្គីគ្នាបន្តការពារសន្តិភាព។ សមាជិកចូលរួមម្នាក់ៗ ទទួលបានសារុងពុម្ព ចំនួនមួយ ម៉ាស់ការពារផ្លូវដង្ហើមចំនួន២០បន្ទះ និងថវិកា ចំនួន៣០ ០០០រៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ