khmer eng
  • ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល លើកទឹកចិត្តក្មួយៗ និងចៅ ជាមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយក្តីស្រឡាញ់ពេញចិត្ត
     
    ចែករំលែក ៖

    នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល លើកទឹកចិត្តក្មួយៗ និងចៅ ជាមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយក្តីស្រឡាញ់ពេញចិត្ត និងសូមកោតសរសើរដែលបានទៅចាក់វ៉ាក់សាំង តាមគោលការណ៍ស្ម័គ្រចិត្ត និងពុំគិតថ្លៃរបស់រាជរដ្ឋាភិបាល នូវដូសមូលដ្ឋាន និងដូសជំរុញ (ដុសទី៤) បានរួចរាល់គ្រប់ៗគ្នា និងបានក្រើនរំលឹកដល់ក្មួយៗ ចៅ ឱ្យបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ”។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភលើកទឹកចិត្ត លើការខិតខំបំពេញការងារអនាម័យ ដើម្បីលើកកំពស់គុណភាព សោភ័ណ្ឌភាព និងបរិស្ថានក្នុងបរិវេណព្រឹទ្ធសភាឱ្យបានស្រស់បំព្រង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ