khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំ ដើម្បីពិនិត្យ និងស្តាប់របាយការណ៍ផែនការទាំង១០ចំណុច ដែលបានដាក់ឱ្យខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ស្ថិតនៅសាលប្រជុំភូមិគ្រឹះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាខេត្តឧត្តរមានជ័យ នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមប្រជុំ ដើម្បីពិនិត្យ និងស្តាប់របាយការណ៍ផែនការទាំង១០ចំណុច ដែលបានដាក់ឱ្យខេត្តឧត្តរមានជ័យអនុវត្តក្នុងខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តអនុវត្តបាន៩ចំណុច នៅសល់ចំណុចទី១០ប៉ុណ្ណោះ ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអនុវត្តចំណុចទី១០ ដោយចុះជួបជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរនានា យកចិត្តទុកដាក់ដោះស្រាយការលំបាក និងបញ្ហាប្រឈមដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងការងារផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីធានាបាននូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ដោយរលូន និងទទួលបានជ័យជំនះ។ បន្តក្រើនរំលឹកប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ” និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ ក្នុងពិធីខាងលើមនាការអញ្ជើញចូលរួមមានគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុកមេឃុំ និងចៅសង្កាត់ទាំង២៤ ទូទាំងខេត្តឧត្តរមានជ័យផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ និងពិធីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃសមត្ថភាពសិក្ខាកាម និងឆ្លងរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤​អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង  
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា ថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលជាថ្ងៃដ៏មហានក្ខត្តឫក្សប្រកបដោយមង្គលាភិរម្យនឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ២០២៦ វេលាម៉ោង១០និង៤៨នាទី ខាងមុខនេះ