khmer eng
  • សមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៥ និងភូមិទាំង២៩ របស់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៥ និងភូមិទាំង២៩ របស់ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សរុបចំនួន១៤៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដើម្បីស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសមិទ្ធផលដែលជាព្រះរាជអំណោយព្រះមហាក្សត្រ-ហ្លួងម៉ែ ជូនចំពោះកូនចៅ ព្រះអង្គនៅទីនេះ និងសំណូមពរជួយថែរក្សាសមិទ្ធ ផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងលើកឡើងពីបរិស្ថានជុំវិញនេះអាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនៅពេលដែលផ្លូវថ្នល់ត្រូវបានធ្វើការកែលំអឱ្យប្រសើរឡើង។ បន្តក្រើនរំលឹកប្រជាពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលជាពិសេសវិធានការ “ ៣-កាពារ និង៣-កុំ ” និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅស្រុកបូរីជលសារ ខេត្តតាកែវ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ និងពិធីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃសមត្ថភាពសិក្ខាកាម និងឆ្លងរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤​អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង