khmer eng
  • គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៥នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ស្រុក ឃុំ ដែលរួមមាន៖ ទី១-រដ្ឋបាលឃុំមានផែនការសកម្មភាពអ្វីខ្លះដើម្បីបង្កើតជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ទី២-ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព តើមានបញ្ហាប្រឈមអ្វីខ្លះ ទី៣- មណ្ឌលបណ្តុះបណ្តាលកំរិតវប្បធម៌ក្នុងស្រុករតនៈមណ្ឌលមានប៉ុន្មានកន្លែង (សហគមន៍ បឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ) ទី៤-ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ អាជីវកម្មចម្បងអ្វីខ្លះ មុខរបរអ្វីខ្លះប្រភេទចំណូលសំខាន់របស់ប្រជាពលរដ្ឋក្នុងឃុំ ស្រុក ទី៥-ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋក្នុងឃុំ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទី៦-បន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងទី៧-ស្ដាប់បញ្ហាប្រឈម នឹងសំណូមពរនានា ពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមកដោយផ្ដោតសំខាន់លើការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅស្រុកបូរីជលសារ ខេត្តតាកែវ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ និងពិធីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៩ ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃសមត្ថភាពសិក្ខាកាម និងឆ្លងរបាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនថ្នាក់ខណ្ឌ-សង្កាត់
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤​អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង