khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិក្បាលសេះ ភូមិក្រាំងធ្មៃ ភូមិចារ ភូមិគោកព្រីង ភូមិគោកត្រប់ និងភូមិលៀក ចំនួន ២,២៧៤នាក់ ស្ថិតនៅឃុំគោត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
    ឯកឧត្តមប្រធានគណៈកម្មការ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពរលដ្ឋទាំងអស់ឱ្យត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ តាមរយៈការហូបស្អាត រស់នៅស្អាត ប្រកាន់ភ្ជាប់នូវអនាម័យល្អ ពិសេសត្រូវបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដុសមូលដ្ឋាន និង ដុសជំរុញឱ្យបានគ្រប់ៗគ្នា។
    ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យត្រៀមលក្ខណៈសម្បត្តិ និងឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
    ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅឃុំគោកត្រប់ ចំនួន ០៦ភូមិ ចំនួន ២,២៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល និងចំណាយផ្សេងៗ ដោយចំណាយអស់ថវិកាសរុបចំនួន ៤៥,៤៨០,០០០រៀល។
    បន្ទាប់មក ឯកឧត្តម បានបន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៨០នាក់ ស្ថិតនៅសាលាបឋមសិក្សាគោកត្រប់មុនស្ទ័រ ឃុំគោកត្រប់ និងបាននាំយកអំណោយមកចែកជូនដល់សិស្សានុសិស្ស ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ ០២ក្បាល, ប៊ិច ០៣ដើម, ជ័រលុប ០១, បន្ទាត់ ០១, ស្ករគ្រាប់ ០១កញ្ចប់ និងថវិកាមួយចំនួន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦