khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា ចំនួន៤៥នាក់ មកពីឃុំផ្អាវ ឃុំអូរស្វាយ និងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ 
     
    ចែករំលែក ៖

    នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា ចំនួន៤៥នាក់ មកពីឃុំផ្អាវ ឃុំអូរស្វាយ និងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ការធ្វើអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន ភូមិ-ឃុំមានសុវត្ថិភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗ។ ក្រោយពីបានស្តាប់របាយការណ៍របស់ឃុំទាំង៣រួច ឯកឧត្តម បានសម្តែងការកោតសរសើរ ថ្លែងអំណរគុណ មានសាមគ្គីភាពគ្នាល្អ ដោយក្តីមោទនភាពដល់ប្រឹក្សាឃុំទាំង៣ ដែលអនុវត្តការងារទទួលបានលទ្ធផលល្អ ស្របតាមផែនការ និងតួនាទីភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាក់ស្តែងការងារផ្តល់សេវាសាធារណៈ ការងារភូមិ-ឃុំ មានសុវត្ថិភាព ពិសេសការជំរុញប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមទាំងបន្តការខិតខំអនុវត្តនូវកិច្ចការទាំងនេះ ឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែក្នុងការលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋ។
    សូមពរអង្គប្រជុំ
    ១-សូមជួយជម្រុញភូមិឧបសម្ព័ន្ធ ឱ្យបានចេញជាផ្លូវការឆាប់ៗ នាពេលខាងនេះ
    ២-សូមជួយជួសជុលផ្លូវមួយខ្សែ ដែលភ្ជាប់ទីរួមស្រុកត្រពាំងប្រាសាទ ទៅស្រុកស្វាយលើ ខេត្តសៀមរាប ដែលកំពុងរងការខូចខាតយ៉ាងខ្លាំង
    ៣-សូមជួយពិនិត្យសិក្សាលទ្ធភាព មណ្ឌល់សុខភាពឃុំត្រពាំងប្រាសាទ ទៅជាមន្ទីរពេទ្យបង្អែកស្រុក។ ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភជូន មា្នក់ៗទទួលបានថវិកា២០.០០០រៀល ម៉ាស់ ០១ប្រអប់ និងសៀវភៅស្តីពី អំពើហិង្សាក្នុងគ្រួសារ ០១ក្បាលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦