khmer eng
  • ឯកឧត្ដម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ «ការស្តារកម្ពុជាឡើងវិញ ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ