khmer eng
  • ព្រឹទ្ធសភារៀបចំវេទិកាពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាស្តីពី ការពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពបើកវេទិការបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ខេត្តសៀមរាប។
    វេទិកានេះរៀបចំដោយក្រុមសមាជិកាព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងផែនការ ក្រសួងមហាផ្ទៃ និងសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អភិបាលរងខេត្តជាស្រ្តី ប្រធានមន្ទីរកិច្ចការនារីជាស្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តមមានជ័យ និងខេត្តប៉ៃលិន សរុបចំនួន៣២៣នាក់។
    សូមជម្រាបថា អង្គវេទិកាប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយដំណើរការតាមកម្មវិធី ដូចខាងក្រោម៖
    ១-មតិស្វាគមន៍របស់ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។
    ២-ចំណាប់អារម្មណ៍របស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ស្តីពីការពង្រឹងសមត្ថភាពដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
    ៣-បទបង្ហាញដោយឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ស្តីពីស្រ្តីក្នុងដំណើរការកសាង និងអនុវត្តកម្មវិធីវិនិយោគអភិវឌ្ឍន៍សាម៉ីមូលដ្ឋាន។
    ៤-បទបង្ហាញដោយឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសេវារដ្ឋបាលក្នុងការអភិឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
    ៥-បទបង្ហាញដោយលោកជំទាវ មុំ សណ្តាប់ អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា ស្តីពី តួនាទី ភារកិច្ច មុខងារ រចនាសម្ព័ន្ធរបស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា។
    ៦-បទបង្ហាញដោយលោកស្រី ខាញ់ សូវី អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ស្តីពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់។
    ៧-បទបង្ហាញដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ស្តីពី ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្សៈផ្សាសម្រុះសម្រួល ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
    ៨-មតិយោបល់អង្គវេទិកា (សំនួរ និងការបកស្រាយរបស់វាគ្មិន)។
    ៩-មតិបូកសរុប និងបិទអង្គវេទិកា ដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា។
    ប្រពភ៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា ជូន លោក តេង វ៉ាន់ដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកស្រី សម បុប្ផា ប្រធានការិយាល័យ នៃលេខាធិការដ្ឋានអមគណៈកម្មការទី៥ ព្រឹទ្ធសភា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងជន្មាយុ ៤៤ឆ្នាំ កាលពីវេលាម៉ោង០៩:៣០នាទីយប់ នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អ៊ុក ខេមា ចៅសង្កាត់ទួលសង្កែទី២
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញទទួលជួបតំណាងធនាគារអេស៊ីលីដា ក្នុងឱកាសទទួលថវិកាវិភាគទានសម្រាប់មូលនិធិព្រឹទ្ធសភាសម្រាប់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក (ព.ស.ក.ទ និង ជ.ភ.ស)
    thumbnail
     
    សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ ឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ២០២៦