khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិត ស្នាក់នៅទាំង៥វត្ត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា រួមជាមួយសាលាអនុគណខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិត ស្នាក់នៅទាំង៥វត្ត (១-វត្តឧត្តរាវតី ២-វត្តទួលសន្តិវ័ន្ត ៣-វត្តទួលសុវណ្ណារាម ៤-វត្តញាណរង្សី និង៥-វត្តកោះមេត្តាពោធិវង្ស) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សរុបចំនួន១៥០អង្គ/នាក់ ស្ថិតនៅវត្តញាណរង្សី។ ក្រោមអធិបតីភាពលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធម្មការ និងសាសនា និងមតិចូលរួមរបស់អង្គប្រជុំរួចមកលោកជំទាវ បានថ្លែងការកោតសរសើរដល់អ្នកពាក់ព័ន្ធដែលបានខិតខំបំពេញការងារនាពេលកន្លងមក និងសំណូពរអាជ្ញាធរ ជួយសម្រួលធ្វើអត្តសញ្ញាណប័ណ្ណ ដល់គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅវត្ត និងធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯ.អ) ដល់ព្រះសង្ឃ ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ ប្រគេនបច្ច័យចំនួន៥០០,០០០រៀល និងប្រដាប់តេស្តកូវីដ-១៩ ចំនួន២១ប្រអប់ ដល់ព្រះគ្រូអនុគណខណ្ឌ និងជូនមន្ទីរធម្មការ និងសាសនា ចំនួន៦ប្រអប់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅក្នុងឱកាសដ៏មង្គលសួស្តីសិរីបវរមហាប្រសើរថ្លៃថ្លា នៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ គោរពជូន និងជូន
    thumbnail
     
    ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន  
    thumbnail
     
    លិខិតអបអរសារទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម To Lam អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនីស្តវៀតណាម(CPV) ដែលឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសរើសជា «ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាការ និងសវនកម្ម នៃព្រឹទ្ធសភា ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃសុក្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។