khmer eng
  • ព្រឹទ្ធសភាប្រជុំជាវិសាមញ្ញដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន០២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិតិ្តសង្គហបណ្ឌិត ទេព ងន អនុប្រប្រធានទី២ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។
    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២ ដូចខាងក្រោម៖
    ១. ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
    បន្ទាប់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជាជ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ឡើងរាការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំជ្រាប និងសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
    អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
    ២. ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។
    ក្រោយពីឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ-ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ឡើងរាការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ជូនអង្គប្រជុំជ្រាប និងសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
    អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាការ និងសវនកម្ម នៃព្រឹទ្ធសភា ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃសុក្រ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីចុះអនុស្សារណៈយោគយល់(MoU) រវាង CATA និងធនាគារ ABA
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ នៅសាលាខេត្តកំពង់ធំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក សាផន