khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី និងលោកជំទាវ ជា ច័ន្ទទេវី អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅសាលាបឋមសិក្សាវាលនិន្ទ្រា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោកស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការ នៃអ.ពស និងមន្ត្រីហ្វ្រង់កូហ្វូន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាធ្វើអំពីថ្មប្រក់ក្បឿង១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាវាលនិន្ទ្រា ស្ថិតនៅក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ អគារសិក្សានេះបានបំពាក់នូវឧបករណ៍ដូចជា ក្តារខៀនកញ្ចក់ចំនួន៦ តុកៅអីគ្រូចំនួន៦ឈុត កម្រាលតុ វាំងននគ្រប់បន្ទប់ ម៉ាស៊ីនកុំព្យូទ័រលើតុចំនួន៥គ្រឿង ម៉ាស៊ីនថតចម្លងខ្នាតធំចំនួន១គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន១គ្រឿង សរុបទឹកប្រាក់ ៨៤,០០០ដុល្លារអាមេរិក។ ជាមួយគ្នានេះលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ក៏បានជួយបំពេញបន្ថែមនូវកង្វះខាតជាច្រើនទៀតជូនដល់សាលារួមមាន ៖ ធ្វើដងទង់ជាតិ១ ចាក់ដីបំពេញទីធ្លាសាលារៀនចំនួន១៥០ឡាន កង្ហារជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន១៨គ្រឿង តប្រព័ន្ធភ្លើងថ្មីចូលទៅក្នុងអគារតាមបន្ទប់រៀននីមួយៗ លាបថ្នាំអគារសិក្សាចាស់ អំពូលសូឡាចំនួន១០ឈុត និងធ្វើរបងសាលា១ផ្នែកខាងមុខ និងចំណាយផ្សេងៗមួយចំនួនទៀតសរុប ៦.៨៣២ដុល្លារអាមេរិក។
    ក្នុងឱកាសនោះ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី បានឧបត្ថម្ភដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន៣១៦នាក់ នូវថវិកា និងសម្ភារសិក្សាមួយចំនួន ប្រជាពលរដ្ឋមកចូលរួមចំនួន៤៤០នាក់ ម្នាក់ៗទទួលបានក្រមា១ ថវិកា២ម៉ឺនរៀល និងបន្តឧបត្ថម្ភកសាងបន្ទប់ទឹកថ្មីចំនួន១០បន្ទប់ សម្រាប់គ្រូ និងសិស្សបានប្រើប្រាស់សមរម្យ។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការ នៃអ.ពស
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន