khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅខែកុម្ភៈ ឆ្នាំ២០២១
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅខែកុម្ភៈ ឆ្នាំ២០២១
    =======
    នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

    ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក៏មានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារក្នុងខែមករា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តម ដែលនឹងឈានចូលមកដល់នាថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា និងឯកឧត្ដម អន ស៊ុ អញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់លោកយាយ លោកតា អតីតនិវត្តិជន និងជនមានពិការភាព ចំនួន៦០០នាក់
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ ជា ច័ន្ទទេវី ទីប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តីសិរីបវរមហាប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម អាយ ខន ប្រធានស្តីទីគណៈកម្មការទី៦ព្រឹទ្ធសភា គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ថូ ភួង ដែលត្រូវជាម្តាយក្មេងរបស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រុមគ្រួសារ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជា ម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ បានទទួលមរណភាព នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ