khmer eng
  • គណៈកម្មការទី១០ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    ក្នុងចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភានីតិកាលទី៥នេះ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ប្រកបដោយក្តីនឹករលឹក។
    សូមជម្រាបថា គោលបំណងនៃដំណើរបេសកកម្មលើកទឹកដឹនៃខេត្តស្ទឹងត្រែងរបស់គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភានាពេលនេះ គឺដើម្បីសួរសុខទុក្ខអាជ្ញាធរខេត្ត និងឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម នៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី១០ព្រឹទ្ធសភា និងនាំយកលទ្ធផលនៃការចុះឈ្វេងយល់នេះ រាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងអង្គព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរកវិធីដោះស្រាយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញនាំយកអង្ករ ថ្នាំពេទ្យ អំបុកស្រូវថ្មី​ ថវិកា និងសម្ភារៈចាំបាច់ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែងប្រគល់ជូនជនភៀសសឹក និងវីរកងទព័កម្ពុជា
    thumbnail
     
    សារលិខិតជូនពររបស់​ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ​ទី២ព្រឹទ្ធសភា គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឬក្ស នៃពិធីចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត