khmer eng
  • ខុទ្ទកាល័យឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ។

    ឯកឧត្តមបណ្ឌិត បានពាំនាំនូវពាក្យពេចន៍ និងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ អ៊ុក ស៊ុនរ៉ានី និងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

    ឯកឧត្តមបណ្ឌិត សន ពៅ ក៏បានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព និងឧទ្ទិសដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមឧត្តមសេនីយ៍ឯក ដួង សំនៀង យោនយកកំណើតនាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។​

    ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម​អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន