khmer eng
  • សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវ មុំ សណ្តាប់ យាង និងអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
     
    ចែករំលែក ៖

    ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់កូនចៅ ចៅទួតរបស់ព្រះអង្គជាយុទ្ធជនកងទ័ពដ៏អង់អាចក្លាហានរបស់ព្រះរាជាណាចក្រកម្ពុជាយេីង និងប្រជានុរាស្ត្រភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា នាំយកនូវព្រះរាជបណ្តាំផ្ញេីសួរសុខទុក្ខ ព្រមទាំងពរជ័យ និងព្រះរាជទ្រព្យ ជាថវិកានិងសារុង ជូនវីរកងទ័ព និងជនភៀសសឹកសរុបចំនួន១៤រូប និងបន្តទៅមន្ទីរពេទ្យព្រះកេតុមាលា មាន ១៧ នាក់ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មាន ២០នាក់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

    ជាមួយគ្នានេះផងដែរ សម្តេចរាជបុត្រី បានបន្ថែមថវិកា ដែលមានការចូលរួមពីលោកជំទាវប្រធាន មាន សំអាន និង លោកជំទាវ មុំសណ្តប់ លោកជំទាវ ឃួន ឃុនឌី ជាសាមាជិកាព្រឹទ្ធសភា ជូនដល់វីរកងទ័ព និងជនភៀសសឹកខាងលើ និងកំពុងនៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជគំរូដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន